លោក ធីម សុធារ៉ា ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ ដើម្បីពិនិត្យមើលវឌ្ឍនភាព គម្រោងស្តារឡើងវិញផ្លូវជនបទ ចំនួន ៤គម្រោង

ចែលរំលែក
photo 2024 05 31 17 14 31

ខេត្តពោធិ៍សាត់ ៖​ នានៅថ្ងៃព្រហស្បតិ៍ ៨រោច -សុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ ដើម្បីពិនិត្យមើលវឌ្ឍនភាព គម្រោងស្តារឡើងវិញផ្លូវជនបទដោយប្រើប្រាស់ថវិកាជំពូក២១ ចំនួន ៤គម្រោងដូចខាងក្រោម៖

 

១. គម្រោងស្ថាបនាស្ពានបេតុងឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ពានព្រៃក្តី បើកការដ្ឋានថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤) មានប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងឃុំកណ្តៀង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានសម្អាតការដ្ឋាន រៀបចំចងដែកសម្រាប់ចាក់សសរគ្រឺះ និងខួងចាក់សសរគ្រឹះរួចរាល់បានចំនួន ៧ដើម សម្រេចបានប្រមាណ ៥% ។

 

២. គម្រោងស្តារឡើងវិញ ផ្លូវរហាលទិល-សំសាន្ត (បើការដ្ឋានថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤) មានប្រវែង ៨ ៩០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មិនទាន់មានសកម្មភាពការងារ។

 

៣. គម្រោងស្ថាបនា ផ្លូវប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង (បើការដ្ឋានថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤) មានប្រវែង ១០ ០០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ ក្រាលល្បាយខ្សាច់ភ្នំ កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានអនុវត្តការងារលើកកម្ពស់តួផ្លូវ និងសម្អាតដីស្អុយ និងរុក្ខជាតិសងខាងបានរួចរាល់ និងបានក្រាលល្បាយក្រួសបានប្រវែង ៩ ០០០ម៉ែត្រ និងបានចាប់ផ្តើមស្ថាបនាលូមូលទោល ចំនួន ០១កន្លែង សំណង់សិល្បការ្យផ្សេងទៀតមិនទាន់បានចាប់ផ្តើមការងារទេ លទ្ធផលសម្រេចបានប្រមាណ ៦៥% នៃការងាររួម។

 

៤. គម្រោងស្តារឡើងវិញ ផ្លូវថ្មី-ដំបូក១០០ (បើការដ្ឋានថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤) មានប្រវែង ៥ ០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអនុវត្តការងារលើកកម្ពស់តួផ្លូវ បានប្រវែង ៤ ០០០ម៉ែត្រ និងសម្អាតដីស្អុយ, រុក្ខជាតិសងខាងផ្លូវ និងកាយប្រឡាយទឹកសងខាងផ្លូវ បានប្រវែង ៤ ៥០០ម៉ែត្រ, ការងារស្ថាបនាលូប្រអប់មុខ១ ចំនួន ០១កន្លែង សម្រេចលទ្ធផលបាន ៨៥% និងបានស្ថាបនាលូប្រអប់មុខ២ ចំនួន១កន្លែង សម្រេចលទ្ធផលបាន ៤៥% សំណង់សិល្បការ្យផ្សេងទៀតមិនទាន់បានចាប់ផ្តើមការងារទេ។

 

ជាលទ្ធផលនៃការអនុវត្តគម្រោងទាំង៤ ខាងលើ សម្រេចបាន ៣៥% ។

photo 2024 05 31 17 14 31 photo 2024 05 31 17 14 32 2 photo 2024 05 31 17 14 32 photo 2024 05 31 17 14 33 photo 2024 05 31 17 14 34 photo 2024 05 31 17 14 35 photo 2024 05 31 17 14 36 photo 2024 05 31 17 14 37 photo 2024 05 31 17 14 38 photo 2024 05 31 17 33 43 2 photo 2024 05 31 17 33 43

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ