លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរបទពិសោធន៏ជោគជ័យ បញ្ហាប្រឈមរបស់សហគមន៍សន្សំប្រាក់ នៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ

ចែលរំលែក
photo 2024 05 29 21 10 19

ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤  លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៏ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរបទពិសោធន៏ជោគជ័យ បញ្ហាប្រឈមរបស់សហគមន៍សន្សំប្រាក់ នៅវត្តព្រៃជួរ ភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

 

សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឡាច សាម៉ន  អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ, លោក នង សុវណ្ណរស្មី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ, លោក លីវ សំណាង ប្រធានមន្ទីរ អភិវឌ្ឍន៏ជនបទខេត្តតាកែវ និងមន្ត្រី ព្រមទាំងសមាជិក សមាជិកានៃសហគមន៍សន្សំប្រាក់ ចំនួន ៤៦នាក់ ស្រ្តី ១១នាក់ ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់សិក្ខាកាម  និងបានបង្ហាញដល់សិក្ខាកាមអំពីសារសំខាន់នៃប្រធានបទនីមួយៗដែលត្រូវបង្ហាញក្នុងសិក្ខាសាលា ជាពិសេសកម្មវិធីសហគមន៍សន្សំប្រាក់, គោលការណ៍សំខាន់ៗនៃសហគមន៍សន្សំប្រាក់,  ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សមភាពយេនឌ័រនិងការតាមដាន វាយតម្លៃអំពីស្ថានភាពយេនឌ័រនៅក្នុងសហគមន៍សន្សំប្រាក់។

 

ជាលទ្ធផល សិក្ខាកាមបានយល់បន្ថែមទៀតនូវតម្លៃនៃការចូលរួមរបស់ស្ត្រី លើគ្រប់វិស័យ និងភាពទទួលខុសត្រូវលើការគ្រប់គ្រងប្រាក់ ដែលប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព៕

photo 2024 05 29 21 10 17 photo 2024 05 29 21 10 18 photo 2024 05 29 21 10 19 photo 2024 05 29 21 10 20 photo 2024 05 29 21 10 22 photo 2024 05 29 21 10 23 photo 2024 05 29 21 10 25

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ