ក្រុមការងារសម្របសម្រួលគម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី លទ្ធផល នៃការចុះអង្កេតស្ថានភាពសំណង់ទឹកស្អាត និងអនាម័យតាមសាលារៀន និងមណ្ឌលសុខភាព

ចែលរំលែក
IMG 20240530 075355 565

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួលគម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី លទ្ធផល នៃការចុះអង្កេតស្ថានភាពសំណង់ទឹកស្អាត និងអនាម័យតាមសាលារៀន និងមណ្ឌលសុខភាព នៅតាមឃុំ និងស្រុកគោលដៅ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនាពេលខាងមុខ របស់គម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះនៅសាលប្រជុំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមពីតំណាងអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងថ្នាក់ស្រុកសរុបចំនួន ១៩នាក់។

សមាជិក សមាជិកានៃអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុល ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

– គម្រោងបានគ្រោងរចនាប្លង់សាងសង់ស្ថានីយបន្សុតទឹកប៊ីដុង ២០លីត្រ ចំនួន ២ស្ថានីយ៍ បំពាក់ឧបករណ៍បន្សុតទឹក និងឧបករណ៍ធ្វើតេស្តគុណភាពបឋម សម្រាប់ស្ថានីយ៍ទាំង២ ដែលស្ថិតនៅក្នុងភូមិចែង ឃុំទ្រាស និងភូមិថ្មី ឃុំស្វាយស្រុក ស្រុកស្វាយចេក ដែលមានបណ្ដោយ ២៥ម៉ែត្រ និងទទឹង ១០ម៉ែត្រ ។

– នៅសាលារៀន គម្រោងគ្រោងជួសាងសង់បង្គន់ ជួសជុលកែលម្អបង្គន់ និងកន្លែងលាងដៃរួម នៅសាលាបឋមសិក្សាស្វាយចេក ក្នុងភូមិរកាថ្មី, សាលាបឋមសិក្សាល្បើកស្វាយ ក្នុងភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក, សាលាបឋមសិក្សាសង្កែ ក្នុងភូមិសង្កែ ឃុំបឹងបេង និងអនុវិទ្យាល័យហ៊ុនសែនម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

– នៅមណ្ឌលសុខភាព គម្រោងគ្រោងសាងសង់ឡដុតសម្រាម ជួសជុលជើងទម្រស៊ីទែនទឹក និងកន្លែងលាងដៃរួម នៅមណ្ឌលសុខភាពទ្រាស ឃុំទ្រាស ស្រុកស្វាយចេក, ជួសជុលបង្គន់ជ្រាបទឹកជាន់ផ្ទាល់ដី និងជាន់ទី១ និងកែសម្រួលកន្លែងបោកគក់និងងូតទឹក នៅមណ្ឌលសុខភាពបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ, និងសាងសង់ថ្មី (អតីតនៅជាមួយមន្ទីរពេទ្យបង្អែកស្រុក) និងសាងសង់បង្គន់បរិយាបន្ន នៅមណ្ឌលមណ្ឌលសុខភាពម៉ាឡៃ ៕

IMG 20240530 075351 240 IMG 20240530 075350 733 IMG 20240530 075351 677 IMG 20240530 075351 707 IMG 20240530 075356 035 IMG 20240530 075356 129 IMG 20240530 075355 565

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ