លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី ដំណើរការទារកដ្ឋាន

ចែលរំលែក
IMG 20240529 120931 532

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងែអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២០២៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងកញ្ញា អ៊ុន ផល្លី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី ដំណើរការទារកដ្ឋាន ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។

ពិធីសម្ពោធនេះ មានការចូលរួចពីក្រសួងតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន អភិបាលនៃគណ:អភិបាលខេត្តទាំង២៥ មន្ទីរកិច្ចការនារីទាំង ២៥ រាជធានី ខេត្ត សរុបប្រមាណ ២០០ នាក់ ។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានលើកឡើងពីគំនិតផ្តួចផ្តើម និងអត្ថប្រយោជន៍នៃការបង្កើតទារកដ្ឋានដូចខាងក្រោមនេះ ៖

១-ផ្តល់លទ្ធភាពដល់ស្ត្រីដើម្បីចូលរួម ផ្នែកសេដ្ឋកិច្ច
២-កាត់បន្ថយភាពអសកម្មរបស់មន្រ្តីរាជការ
៣-បង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ
៤- បុរសក៏អាចយកកូនរបស់គាត់ដាក់នៅក្នុងទារកដ្ឌាននេះដែរ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន មួយចំនួនដែលបានរួមគ្នាបង្កើតទារកដ្ឋាននេះឡើង ដោយឡែកក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា ដែលមិនទាន់បានបង្កើតទារកដ្ឋាន គួរពិចារណាឡើងវិញក្នុងការបង្កើតទារកដ្ឋានតាមក្រសួង ស្ថាប័ន របស់ខ្លួនដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់យេនឌរ័នៅកន្លែងការងារ ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក៏បានបន្តថា គោលបំណងនៃការផ្សព្វផ្សាយគោលការណ៍ណែលនាំស្តីពី ដំណើរការទារកដ្ឋាននេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចនឹងយកប្រើប្រាស់តាមស្ថានភាពជាក់ស្តែងទៅតាមលក្ខណ្ឌអប្បបរមាស្តីពី ដំណើរការទារកដ្ឋាន៕

IMG 20240529 120927 194 IMG 20240529 120931 338 IMG 20240529 120931 712 IMG 20240529 120931 532 IMG 20240529 120927 072 IMG 20240529 120927 154 IMG 20240529 120926 976

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ