ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញត្តិ”

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ និងលោក ឆេង សុផាណារម្យ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញត្តិ” នៅសាល C  អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ននានា និងនិស្សិតពីសាកលវិទ្យាល័យមួយចំនួន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០ នាក់។

 

វគ្គបណ្តុះបណ្តាលធ្វើឡើងក្រោមកិច្ចសហការរវាង ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត។

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីបណ្តុះបណ្តាលលើការរៀបចំច្បាប់ឱ្យកាន់តែល្អ, លើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមក្នុងការគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ការប្រកួតប្រជែងក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការធ្វេីបទបង្ហាញស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ ពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ដែលបញ្ជាក់អំពីបទពិសោធន៍ក្នុងការអនុវត្តបទប្បញ្ញត្តិល្អ ការកែទម្រង់ក្នុងអាស៊ាន ក៏ដូចជាទស្សនៈវិស័យស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ៕

photo 2024 05 28 16 20 55 photo 2024 05 28 16 20 56 photo 2024 05 28 16 20 57 photo 2024 05 28 16 20 58 2 photo 2024 05 28 16 20 58

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ