
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
១៧ ម៉ោងមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
ខេត្តរតនគិរី ÷នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី និងមន្ត្រីជំនាញ បានចូលរួមប្រជុំពិភាក្សាត្រៀមរៀបចំពិធីប្រកាសអបអរសាទរស្រុកវើនសៃបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ក្រោមអធិបតីភាពឯកឧត្តម ជា ថាវរិទ្ឋ អភិបាលរងខេត្ត និងជាប្រធានPWGខេត្តរតនគិរី ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមផដែរ ពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូក្នុងខេត្ត។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ អង្គប្រជុំបានសម្រេចកំណត់យកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ រៀបចំពិធីប្រកាសODFស្រុកទីកន្លែងរៀបចំនៅវិទ្យាល័យវីរៈជ័យ ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។