លោក ឡុក វុឌ្ឍី ត្រួតពិនិត្យការងារស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួន១ខ្សែ នៅស្រុកស៊ីធរកណ្តាល។

ចែលរំលែក
photo 2024 05 21 14 51 55

ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវរបស់មន្ទីរ ចុះត្រួតពិនិត្យការងារស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួន១ខ្សែ (ពីភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ) មានប្រវែង១០,៤៣ គម ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបច្ចុប្បន្ន ស្ថាបនាសម្រេចបាន ៨៣%។

សូមបញ្ជាក់ផងដែរថា ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់(DBST) ផ្លូវលេខ៣១១១ ត្រង់ចំណុចទីរួមស្រុកស៊ីធរកណ្ដាល ភ្ជាប់ទៅផ្លូវ បេតុងស្របនឹងមាត់ទន្លេតូច ស្ថិតក្នុងឃុំល្វេ និងភ្ជាប់ជាមួយផ្លូវក្រាលកៅស៊ូរពីជាន់(DBST) ឆ្ពោះទៅកាន់ទីរួមស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន នៃខេត្តកំពង់ចាម ។

photo 2024 05 21 14 51 55 photo 2024 05 21 14 51 58 photo 2024 05 21 14 52 00 photo 2024 05 21 14 52 01 photo 2024 05 21 14 52 04 photo 2024 05 21 14 52 06 photo 2024 05 21 14 52 09 photo 2024 05 21 14 52 13 photo 2024 05 21 14 52 17 2 photo 2024 05 21 14 52 17 photo 2024 05 21 14 52 19

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ