ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ)
- ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:៣៨ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង ដែលរួមមាន ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្ដីរាជការ អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ក្នងពិធីបុណ្យវិសាខបូជានេះ ក៏មានការយាង និងនិមន្ត អញ្ជើញចូលរួមពីសម្តេច ព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ។
ក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្ដម និងគណៈប្រតិភូ បានប្រគេននូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ បច្ច័យ ខ្ចប់ជាកញ្ចប់ សម្រាប់រាប់បាទ ប្រគេនព្រះសង្ឃ ៨០អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ផងដែរ ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ពុទ្ធបរិស័ទពីព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ គឺ ៖
-ទី១ ៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច)
-ទី២ ៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥កើត ខែ ពិសាខ ឆ្នាំវក) និង
-ទី៣ ៖ ថ្ងៃដែលព្រះពុទ្ធបាន បរិនិព្វាន (ថ្ងៃអង្គា រ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់)៕