ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យសុពលភាពផ្លូវថែទាំលក្ខណៈខួប ផ្លូវក្រាលគ្រួសក្រហមចំនួនពីរខ្សែ
- ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:២១ ល្ងាច
- សកម្មភាពក្រសួង
នារសៀលថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ សមាជិកគណកម្មការលទ្ធកម្ម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ សមាជិកគណកម្មការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមន្ត្រីក្រុមការងារបច្ចេកទេសក្រសួង បានចុះត្រួតពិនិត្យសុពលភាពផ្លូវថែទាំលក្ខណៈខួប ផ្លូវក្រាលគ្រួសក្រហមចំនួនពីរខ្សែ ប្រវែង ១៨.៩០គ.ម ទទឹង ៤ ម៉ែត្រ នៅឃុំដំបូករូង និង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។