ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ

ចែលរំលែក
photo 2024 05 20 14 08 33

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត សួស គង់, ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង, ឯកឧត្តម ភួង សោភា, ឯកឧត្តម សុខ ម៉េង, ឯកឧត្តម លាង សេង, ឯកឧត្តមបណ្ឌិត លឹម អុីវ, ឯកឧត្តម ឈន សេដ្ឋា, ឯកឧត្តម ជ្រាយ ប៉ុម, ឯកឧត្តម គង់ ភឿន និងឯកឧត្តម លោក លោកស្រី អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញ សរុបចំនួន ៩៦ នាក់ ស្រី ១៩ នាក់ ។

 

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមកអង្គប្រជុំបានធ្វើការកែសម្រួលលើសេចក្តីព្រាងរបាយការណ៍របស់នាយកដ្ឋាន និងបានឯកភាពគ្នាដាក់ចេញនូវវិធានការណ៍អនុវត្តបន្តដូចខាងក្រោម៖

 

១. នាយកដ្ឋានផ្លូវលំជនបទ អគ្គនាយកដ្ឋានបច្ចេកទេស និងថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវពង្រឹងលើការពិនិត្យលើឯកសារ គ្រោងប្លង់ និងបញ្ជីប៉ាន់តម្លៃ អោយបានត្រឹមត្រូវ

 

២. យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីកន្លងមកនេះ ការងារថែទាំខួប មិនតម្រូវឲ្យ មន្ទីរធ្វើសំណើសុំការឯកភាពពីឯកឧត្តមរដ្ឋមន្រ្តីសុំបើកការដ្ឋាននោះទេ ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តី តម្រូវឲ្យ គ.ត.វ. ចុះធ្វើការត្រួតពិនិត្យ

 

៣. ក្រុមការងារ RRAMSត្រូវធ្វើការសហការគ្នាជាមួយនាយកដ្ឋានជំនាញ ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត បន្ទាប់ពីអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានជំនាញធ្វើការបែងចែកតួនាទី និងភារកិច្ចថ្មី

 

៤. សូមធ្វើការកែសម្រួល និងធ្វើបច្ចុប្បន្នភាពគោលនយោបាយផ្លូវជនបទ ឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល

 

៥. នាយកដ្ឋានផ្លូវលំជនបទត្រូវ រៀបចំវគ្គបណ្តុះបណ្តាលប្រព័ន្ធ RRAMSដល់បណ្តាលដល់មន្ទីរ នៅសប្តាហ៍ទី១ ឬទី២ នៃខែមិថុនា ខាងមុខ

 

៦. ថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុកត្រូវរៀបចំ និងធ្វើការជ្រើសរើសខ្សែផ្លូវ សម្រាប់ធ្វើការសាកល្បងប្រើប្រាស់ទឹកថ្នាំ Road Stabilize ដោយត្រូវកំណត់យកភូមិសាស្រ្តស្រុកទឹកផុស និងត្រូវជាផ្លូវដែលមានកម្រិតហានិភ័យខ្ពស់

 

៧. នាយកដ្ឋានផ្លូវលំជនបទ ត្រូវបន្តសហការជាមួយលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច លើការងារវិសោធនកម្មអនុក្រឹតលេខ ១៤១ និងលេខ១៩៧ និងរៀបចំកិច្ចប្រជុំលើកទី២ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន

 

៨.  សូមមន្ត្រីនាយកដ្ឋាន និងក្រុមការងារ គ.ត.វ បន្តសហការគ្នាឱ្យបានល្អលើការងារចុះបើក ការដ្ឋាន ជាពិសេសត្រូវបំពេញកិច្ចការងារឱ្យទាន់ពេលវេលា ជៀសវាងយឺតយ៉ាវដល់កងវិស្វកម្ម៕

photo 2024 05 20 14 08 33 photo 2024 05 20 14 08 36 2 photo 2024 05 20 14 08 36 photo 2024 05 20 14 08 37 photo 2024 05 20 14 08 38 photo 2024 05 20 14 08 39 photo 2024 05 20 14 08 40 photo 2024 05 20 14 08 43 photo 2024 05 20 14 08 44 2 photo 2024 05 20 14 08 44 photo 2024 05 20 14 08 45

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ