ឯកឧត្តម ជាម ហ៊ីម អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF
- ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដំណើរដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ វិតាណ: អភិបាលរង នៃគណៈអភិបាលខេត្ត នៅខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងសហការី សិក្ខាសាលានេះមានការអញ្ជើញចូលរួមផងដែរពីលោក លោកស្រីមកពីមន្ទីរពាក់ព័ន្ធជំវិញខេត្ត និងអាជ្ញាធរឃុំ/សង្កាត់ ស្រុក/ក្រុង សរុបចំនួន ៥២រូប ស្រី ៤រូប គាំទ្រដោយអង្គការភ្លែនអន្តរជាតិ។
គោលបំណងសំខាន់នៃសិក្ខាសាលា៖
១.បង្ហាញពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ខេត្ត។
២.បើកវេទិកាពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្ត លើលទ្ធផលដែលក្រុមការថ្នាក់ជាតិបានរកឃើញ។
៣.ផ្តល់ព័ត៌មាន និងអនុសាសន៍សម្រាប់ខេត្ត។
ជាលទ្ធផល
១.បានបង្ហាញពីលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់នៅតាមសហគមន៍ សាលារៀន មណ្ឌលសុខភាព ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ វត្តអារាម។
២.ថ្នាក់ដឹកនាំ និងអាជ្ញាធរឃុំ/សង្កាត់/ស្រុក/ក្រុង បានផ្តល់ធាតុចូលជាច្រើន ព្រមទាំងទទួលយកនូវលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិបានចុះផ្ទៀងផ្ទាត់។
៣.ក្រុមការងារថ្នាក់ជាតិទទួលស្គាល់ថាខេត្តព្រះសីហនុ គឺជាខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។