ឯកឧត្ដម ម៉ា សុវណ្ណា អញ្ជើញចូលរួមសិក្ខាសាលា ពិគ្រោះយោលបល់ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស  ២៥៦៨ ត្រូវនឹងថ្ងៃ ទី១៥ ខែ ឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon river   ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមសិក្ខាសាលា ពិគ្រោះយោលបល់ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ (គ.យ.ប)  ដែលដឹកនាំដោយ ឯកឧត្តម ឈាង វណ្ណរិទ្ធ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន គ.យ.ប. ។

 

សិក្ខាសាលាមានគោលបំណងចំនួន២គឺ៖

១.ពិភាក្សា ផ្លាស់ប្តូរយោបល់ សំដៅលើការប្រមូលធាតុចូលឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព ស្របនឹងបរិបទប្រទេសកម្ពុជា។

២.ពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលក្នុងការរៀបចំសូចនាករគន្លឹះ (KPIs)ព្រមទាំងការកំណត់បន្ទាត់មូលដ្ឋាន (baselines) ចំណុចដៅ(Target) និយមន័យសូចនាករ និងប្រភពទិន្នន័យ (Definition indicator and data sources ) និងស្ថាប័នដឹកនាំការអនុវត្ត(Ministerial responsibility) ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ