
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
១៨ ម៉ោងមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
ខេត្តព្រះវិហារ ៖ នាថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ៨ -៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤ លោក ញាណ គង់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារចំនួន ៣រូប បានសហការជាមួយអាជ្ញាធរឃុំ ភូមិ អញ្ជើញទៅជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ៤អណ្តូង នៅក្នុងស្រុកឆែប ក្នុងនោះ នៅក្នុងឃុំសង្កែមួយ បានចំនួន ២អណ្តូង គឺភូមិសង្កែចំនួន ១អណ្តូង ភូមិសាអែមចំនួន ១អណ្តូង និងនៅក្នុងភូមិក្តុល ឃុំម្លូព្រៃមួយ បានចំនួន ២អណ្តូង ៕