លោកស្រីអគ្គនាយករងបច្ចេកទេស អញ្ជើញចូលរួមទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០ ឆ្នាំ២០២៤ ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច”
- ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស និងជាសមាជិកគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ បានចូលរួមក្នុងទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០ ឆ្នាំ២០២៤ ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ និងលោកជំទាវ ជា ផល្គុន ដែលសមាសភាពចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ និវត្តជន និងអង្គការដៃគូ សរុបប្រមាណ ៤០០នាក់។
ទិវានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសម្តែងនូវការដឹងគុណចំពោះគ្រួសារ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជាតិមាតុភូមិ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមអបអរសាទរការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ដែលបានកំណត់ឡើងជារៀងរាល់ឆ្នាំ៕