
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញ ពិភាក្សាក្នុងការពន្លឿន ភូមិ-ឃុំ-ស្រុក-ខេត្តអោយបានបញ្ចប់ ការបន្ទោបង់ពាសវាល ពាសកាល (ODF) នៅចុងឆ្នាំ២០២៥
១ ថ្ងៃមុន ថ្ងៃទី១៥ ខែកុម្ភៈ ២០២៥
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីចូលរួមអមដំណើរ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះពាក្យ ស្រុកវើនសៃ និងបានចុះធ្វើការជួសជុលអណ្តូងស្នប់ខូចចំនួន ០២គ្រឿង ជូនប្រជាពលរដ្ឋប្រើប្រាស់បានឡើងវិញ ដោយមានការចូលរួមពីលោកមេឃុំកោះពាក្យ ក្រុមប្រឹក្សាឃុំកោះពាក្យ មេភូមិ អនុភូមិ សមាជិកភូមិផាកណាម តំណាងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទរបស់ឃុំនិងមន្រ្តីថ្នាក់ស្រុក សរុបចំនួន ២៧នាក់៕