មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃផ្លូវថែទាំខួបក្រាលល្បាយថ្មភ្នំ ១ខ្សែ ប្រវែង ១២ ០០០ម៉ែត្រ
៨ ម៉ោងមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
ខេត្តកំពង់ធំ ៖ នាថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រកម្មវិធី ចូលរួមអមដំណើរតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះពិនិត្យផ្លូវជនបទមួយចំនួន នៅខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលគ្រោងនឹងសាងសង់នៅចុងឆ្នាំ២០២៤ ខាងមុខ៕