![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 14 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្ដីជំនាញ ត្រួតពិនិត្យសកម្មភាពផ្គត់ផ្គង់ទឹកនៅស្រុកកណ្ដាលស្ទឹង
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
![លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្ដីជំនាញ ត្រួតពិនិត្យសកម្មភាពផ្គត់ផ្គង់ទឹកនៅស្រុកកណ្ដាលស្ទឹង 2 photo 2024 05 09 20 40 30 3](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-09_20-40-30-3-1000x563.jpg)
ខេត្តកណ្ដាល ៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានដឹកនាំមន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ អញ្ជើញទៅត្រួតពិនិត្យសកម្មភាពជីកអណ្តូង ចំនួន ៣កន្លែង គឺ ១កន្លែង នៅភូមិរោងគោ ឃុំទ្រា និងចំនួន២អណ្ដូងទៀត នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង។
ជាមួយនេះ លោកស្រី និងសហការី បានអញ្ជើញទៅពិនិត្យស្ថានភាពទីតាំងអណ្តូងដែលបានជីករួច និងពិនិត្យស្ថានភាពប្រើប្រាស់របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់នៅភូមិស្លែង ភូមិតាពេទ្យ ភូមិថ្មី ភូមិតាគោ និងភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។
ក្នុងថ្ងៃនេះផងដែរ ថ្នាក់ដឹកនាំមន្ទីរ មន្រ្ដីនៃមន្ទីរបានចូលរួមកិច្ចប្រជុំកសាងផែនការ ៣ឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំ ឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក លោកស្រី អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ ទទួលបន្ទុកជំពូក៦១ លោក លោកស្រី អនុប្រធានការិយាល័យ និងមន្រ្តីជំនាញនៃការិយាល័យគ្រប់គ្រង និងថែទាំ លោក លោកស្រីប្រធានមន្ទីរ និងមន្រ្តីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត ។
ក្នុងថ្ងៃដដែលនោះដែរ លោក ហៃ ដាន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំលើកទី១ ក្រុមការងារជំរុញរៀបចំប្លង់គោល និងផែនការ ប្រើប្រាស់ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលសន្និសិទមន្ទីរពិសោធន៍ជាតិសំណង់ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត៕