លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបព្រ្ជាបទស្សនយេនឌ័រក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅសាលាស្រុកសាមគ្គីមានជ័យ

ចែលរំលែក
photo 2024 05 09 19 42 54 2

ខេត្តកំពង់ឆ្នាំង÷ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើសិក្ខាសាលាបព្រ្ជាបទស្សនយេនឌ័រក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅសាលាស្រុកសាមគ្គីមានជ័យ ដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិចំនួន ៩០ភូមិ ដោយមានសមាសភាពចូលរួម  ជាមេភូមិ អនុប្រធានភូមិ សមាជិកភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីនៃរដ្នបាលស្រុកសាមគ្គីមានជ័យ មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរកិច្ចការនារីខេត្ត  លោកស្រីអភិបាលរងខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការនៃមន្ទីរពាក់ពន្ធ័នានា សរុប៣៥០នាក់ ស្ត្រីចំនួន២១៣នាក់។

 

ក្រោយពីបានស្តាប់នូវបទបង្ហាញរបស់វាគ្មិន ស្តីពីស្ថានភាពយេនឌរ័នៃស្រុកសាមគ្គីមានជ័យ តួនាទីភារកិច្ចនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ  ការពង្រឹងភាពអង់អាចផ្នែកសេដ្នកិច្ចដល់ស្ត្រី ទស្សនៈយេនឌ័រក្នុងវិស័យអភិវឌ្ឍន៏ជនបទ  និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនារីភេទ(សុី-ដ) និងអនុសាសន៏សម្តេចបវរធិបតី នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

 

សិក្ខាកាមបានធ្វើការពិភាក្សាយ៉ាងផុលផុស  និងយល់កាន់តែច្បាស់អំពី តួនាទី ភារកិច្ចរបស់ខ្លួននិងតម្លៃនៃការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យ។ ម្យ៉ាងទៀតថ្នាក់ដឹកនាំ ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានយល់កាន់តែសុីជម្រៅអំពីសេចក្តីត្រូវការនិងការឆ្លើយតបយេនឌ័រ នៅក្នុងសហគមន៍ជនបទ។ នៅក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋលេខាធិការបានពាំនាំនូវការសាកសួរសុខទុក្ខនិងការផ្តាំផ្ញើពីឯកឧត្តមរដ្ឋមន្ត្រីជូនដល់សិក្ខាកាមទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព  ថែរក្សាសមិទ្ធផលនានាក្នុងសហគមន៍ជនបទ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនិងអភិរក្ស នូវវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងឲ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសយកចំណេះដឹងទទួលបានពីអង្គសិក្ខាសាលាថ្ងៃនេះទៅផ្សព្វផ្សាយបន្តនៅក្នុងគ្រួសារក៏ដូចសហគមន៍ដោយសំដៅកែប្រែឥរិយាបទរស់នៅក្នុងបរិស្ថានស្អាត និងអនាម័យល្អនិងបង្កើនប្រាក់ចំណូលគ្រួសារប្រកបដោយនិរន្តភាព។

photo 2024 05 09 15 12 09 photo 2024 05 09 15 12 11 photo 2024 05 09 15 12 12 2 photo 2024 05 09 15 12 12 photo 2024 05 09 15 12 14 photo 2024 05 09 15 12 16 photo 2024 05 09 15 12 17 photo 2024 05 09 15 12 19 photo 2024 05 09 15 12 21 photo 2024 05 09 15 48 54 photo 2024 05 09 19 42 54 2 photo 2024 05 09 19 42 54

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ