ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់រយៈពេលធានាសុពលភាពពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យចំនួន ២គម្រោង ស្ថិតនៅក្នុងខេត្តតាកែវ និងខេត្តកោះកុង

ចែលរំលែក
photo 2024 05 09 09 00 19 2

ខេត្តតាកែវ និង​ខេត្តកោះកុង ៖ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះពិនិត្យ និងវាយតម្លៃបញ្ចប់រយៈពេលធានាសុពលភាពពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យចំនួន ២គម្រោង ស្ថិតនៅក្នុងខេត្តតាកែវ និងខេត្តកោះកុង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

 

១. គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៦ ៤០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យ ស្ថិតនៅភូមិព្រៃ ឃុំត្នោត ស្រុកបាទី ទៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

២. គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ ប្រជុំពិភាក្សា ទាំងលើទិដ្ឋភាពបច្ចេកទេស និងសោភ័ណ្ឌភាព ពាក់ព័ន្ធគម្រោងទាំងពីរខាងលើ គណៈកម្មាធិការអន្តរក្រសួង បានសម្រេចទទួលយកការបញ្ចប់រយៈពេលធានាសុពលភាពសម្រាប់គម្រោងទាំងពីរជាស្ថាពរ៕

photo 2024 05 09 09 00 17 photo 2024 05 09 09 00 18 2 photo 2024 05 09 09 00 18 3 photo 2024 05 09 09 00 18 4 photo 2024 05 09 09 00 18 5 photo 2024 05 09 09 00 18 6 photo 2024 05 09 09 00 18 7 photo 2024 05 09 09 00 18 8 photo 2024 05 09 09 00 18 9 photo 2024 05 09 09 00 18 10 photo 2024 05 09 09 00 18 photo 2024 05 09 09 00 19 2 photo 2024 05 09 09 00 19

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ