មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសទឹកស្អាត ចុះជួសជុលអណ្ដូងទឹកចំនួន៣អណ្តូង ក្នុងក្រុងពោធិ៍សាត់
- ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងទឹកបន្ទាន់ចំនួន ០៣ អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត ដែលអណ្តូងទាំង៣កន្លែងនេះមានទីតាងដូចខាងក្រោម៖
១- ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ បានចំនួន ២អណ្ដូង ដែលមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៥៥គ្រួសារ។
២- ភូមិបវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានចំនួន ១អណ្ដូង ដែលមានពលរដ្ឋប្រើប្រាស់ចំនួន ១៥គ្រួសារ។
សូមបញ្ជាក់ផងដែរថាចំពោះស្ថានភាពរួមទូទៅក្នុងខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋនៅមានសល់ទឹកប្រើប្រាស់នៅឡើយ ដោយពុំទាន់មានភូមិណាមួយដាច់ទឹកប្រើប្រាស់ទេ។ ដោយឡែកចំពោះក្រុមការងារសាងសង់អណ្តូងថ្មី កំពុងបានដំណើរការសកម្មភាពខួងអណ្តូងចំនួន២ទីតាំងទៀតស្ថិតនៅភូមិសំសាន ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។