ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅសាលាឃុំស្រែខ្វាវ ស្រុកអង្គរជុំ
- ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក ជូនលោកគ្រូ អ្នកគ្រូ សហគមន៏កសិកម្មនិងមន្រ្ដីពាក់ពន្ធ័ និងអាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់ សរុបមានចំនួន ១២៦នាក់( ស្រី៣៩នាក់) នៅសាលាឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករព្ញកពីសំណាក់ឯកឧត្តម ឆាយ ប្ញទ្ធិសែនរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៏ជូនចំពោះសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅទីនេះផងដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ដលើកឡើងថា ដើម្បីសម្រេចឲ្យបានជោគជ័យ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤ – ២០២៨ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ៖
ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ
ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព,
ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ
និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសនាមដែលបាន ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយយកទៅផ្សព្វផ្សាយបន្តដល់ប្រជាជនពលរដ្ឋទូទៅជាពិសេសសិស្សានុសិស្សឲ្យយល់ដឹងឲ្យបានច្បាស់លាស់យកទៅអនុវត្ត និងធ្វើដំណើរទៅសាលារៀននិងទៅណាៗឲ្យប្រកាន់ភ្ជាប់នូវច្បាប់ចរាចរណ៍ សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។