ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត, លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ,លោកអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ,លោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គការ Plan International, អង្គការ UNICEF, អង្គការ EMW and អង្គការទឹកស្អាត ១០០១ ។
អង្គប្រជុំបានសម្រេចជាលទ្ធផលដូចខាងក្រោម៖
– បន្តតាមដានបញ្ហាខ្វះខាតទឹក និងការរិះរកមធ្យោបាយដោះស្រាយការផ្គត់ផ្គង់ទឹក ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់ទឹកទទួលទាន ដោយអាជ្ញាធរមិនបានដឹងនោះទេ
– ជំរុញការងារ ODF ខេត្តឱ្យចប់នៅខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
– ផ្ទៀងផ្ទាត់ការធ្វើសម្រង់ខ្សែផ្លូវទាំង ៤ ប្រភេទ ឱ្យបានត្រឹមត្រូវ
– រៀបចំធ្វើគម្រោងផែនការឆ្នាំ២០២៥ រួចបញ្ជូនទៅក្រសួងឱ្យបានទាន់ពេលវេលា ៕