មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹកនៅស្រុកទឹកឈូ និងឃុំតែកែន

ចែលរំលែក
photo 2024 04 28 18 46 43 2

ខេត្តកំពត ៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងក្រុមការងារមន្ទីរអភិវឌ្ឍន៏ជនបទ រួមជាមួយអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន ២ គឺ ឃុំថ្មី ស្ថិតនៅ ក្នុងស្រុកទឹកឈូ និងឃុំតែកែន ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត។

 

សូមបញ្ជាក់ថា ៖ ឃុំថ្មី ស្រុកទឹកឈូ មានភូមិសរុបចំនួន ៧ ភូមិដែលខ្វះខាតទឹកខ្លាំងមាន ៣ ភូមិគឺ ភូមិដូនស៊យ ភូមិគោចិនលែង និងភូមិត្រពាំងច្រាប។  ក្នុងឃុំនេះមានអណ្តូងស្នប់ចំនួន ១៨អណ្ដូង  អណ្តូងលូចំនួន ៣២អណ្ដូង ស្រះទឹកសហគមន៍ និងស្រះគ្រួសារមានចំនួន ៤៣ ស្រះ ដែលស្រះទាំងអស់នេះបានរីងស្ងួតទាំងអស់។

 

បច្ចុប្បន្នប្រជាពលរដ្ឋចំនួន ៩០គ្រួសារ បានទិញទឹកប្រើ ក្នុង១ពាងតម្លៃ៨០០០ រៀល ។ ជាដំណោះស្រាយប្រជាពលរដ្ឋក្រុមការងារមន្ទីរបានដឹកទឹកចែកជូនប្រជាពលរដ្ឋទាំង ៩០គ្រួសារ សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។ ដោយឡែកឃុំតាកែនស្រុកឈូក មានភូមិសរុបចំនួន ៥ ភូមិដែលប៉ះពាល់ខ្លាំងមាន ៤ភូមិ គឺ ភូមិវាល ក្រសាំង ភូមិចំការមន ភូមិជ័យសេនា និងភូមិមនោសុខ។ ក្នុងឃុំនេះមានអណ្តូងស្នប់ចំនួន ៣៦អណ្ដូង និងស្រះសហគមន៍មានចំនួន ១ស្រះ បាន រីងស្ងួត ។

 

បច្ចុប្បន្នប្រជាពលរដ្ឋចំនួន ៥២គ្រួសារ បានទិញទឹកក្នុង ១ម៉ែត្រគូបតម្លៃ ២០ ០០០រៀល ក្រៅពីនោះបានទៅយកទឹកពីប្រភពផ្សេងឆ្ងាយពីលំនៅដ្ឋាន។  ជាដំណោះស្រាយមន្ទីរ នឹងធ្វើសំណើរទៅក្រសួងសុំស្តារស្រះ និងជីកអណ្តូងបន្ថែម ដើម្បីដោះស្រាយបន្ទាន់៕

photo 2024 04 28 18 46 42 2 photo 2024 04 28 18 46 42 3 photo 2024 04 28 18 46 42 4 photo 2024 04 28 18 46 42 photo 2024 04 28 18 46 43 2 photo 2024 04 28 18 46 43 3 photo 2024 04 28 18 46 43

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ