![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ម៉ូទ័រ ជូនប្រជាពលរដ្ឋ និងសាលាបឋមសិក្សាព្រៃទ័ព ស្ថិតនៅភូមិព្រៃទ័ព និងសាលាបឋមសិក្សា រង្សី ភូមិអំពិល ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ម៉ូទ័រ ជូនប្រជាពលរដ្ឋ និងសាលាបឋមសិក្សាព្រៃទ័ព ស្ថិតនៅភូមិព្រៃទ័ព និងសាលាបឋមសិក្សា រង្សី ភូមិអំពិល ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង 2 photo 2024 04 27 15 35 25](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-27_15-35-25-1000x750.jpg)
ខេត្តព្រៃវែង ៖ នាថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ ដោយមានការជួយសម្របសម្រួលដោយ លោក ម៉ម ចាន់ដារី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍនសហគមន៍ ស្រុកព្រះស្តេច បានចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ម៉ូទ័រ ជូនប្រជាពលរដ្ឋ និងសាលាបឋមសិក្សាព្រៃទ័ព ស្ថិតនៅភូមិព្រៃទ័ព និងសាលាបឋមសិក្សា រង្សី ភូមិអំពិល ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោយពីបានធ្វើការជួសជុលរួច អណ្តូងទាំងបីបានដំណើរការល្អជាធម្មតាឡើងវិញ ។
១-ទីតាំងទី១ ៖ សាលាព្រៃទព័ ភូមិព្រៃទព័ ឃុំព្រះស្តេច ស្រុកព្រះស្តេច មានជម្រៅអណ្តូង៣០ម៉ ក្បាលអាហ្វ្រីដេវ មុខកាត់ ១០០មម គុណភាពទឹកល្អ និងមាននីរ៉ូស្តាទិច ៦,៥០ម។
២-ទីតាំងទី២ ៖ ផ្ទះលោក ជាម ជីវ័ន្ត ភូមិព្រៃទព័ ឃុំព្រះស្តេច ស្រុកព្រះស្តេច ជម្រៅអណ្តូង៥១ម បំពាក់ម៉ូទរ័ មុខកាត់ ១០០មម ទឹកមានគុណភាពល្អ និងមាននីរ៉ូស្តាទិច ៩,២០ម។
៣-ទីតាំងទី៣ ៖ សាលាបឋមសិក្សារស្សី ភូមិអំពិល ឃុំព្រះស្តច ស្រុកព្រះស្តេច ជម្រៅអណ្តូង៤០ម បំពាក់ម៉ូទរ័ មុខកាត់ ១០០មម ទឹកមានគុណភាពល្អ និងមាននីរ៉ូស្តាទិច ៩,១០ម។
ក្នុងឱកាសនោះផងដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានសំដែងអារម្មណ៍សប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានគិតគូរដល់ការបម្រែបម្រួលអាកាសធាតុឡើងកំដៅ និងបានជម្រុញឧ្យមានការជុសជុលអណ្តូងទឹក ជូនប្រជាពលរដ្ឋមានទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ នេះ។
បន្ទាប់ពីចុះពិនិត្យផ្ទាល់ ទៅឃុំព្រះស្តេច ស្រុកព្រះស្តេច និងសាកសួរព័ត៌មានបន្ថែមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំ ដែលរស់នៅស្រុក ក្នុងខេត្តព្រៃវែង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋនៅក្នុង ខេត្តព្រៃវែង មិនទាន់ជួបបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ និងបរិភោគឡើយ៕