មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន និងសុវត្ថិភាពចរាចរណ៍ នៃនាយកដ្ឋានផ្លូវលំជនបទក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹង ការប្រែប្រួលអាកាសធាតុ (CRRIDP) បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ០៥សាលារៀន
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ÷ចាប់ថ្ងៃទី ២២-២៦ ខែមេសា ឆ្នាំ២០២៤ មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន និងសុវត្ថិភាពចរាចរណ៍ នៃនាយកដ្ឋានផ្លូវលំជនបទក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹង ការប្រែប្រួលអាកាសធាតុ (CRRIDP) បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ០៥សាលារៀន ស្ថិតតាមបណ្តោយខ្សែផ្លូវ KC2 (ភូមិកោះសូទិន ៤កំណាត់) KC3 (ព្រែករំដេង – បារាយណ៍) និង KSP5 (វល្លិសរ – រំលងឃ្លៀស) មានប្រវែងសរុប ២១,៧០ គ.ម ស្ថិតនៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ មាន លោកគ្រូអ្នកគ្រូចូលរួមសរុប ៥២នាក់ (ស្ត្រី៣១នាក់) សិស្សានុសិស្សសរុប ១០៣៦ នាក់ (សិស្សស្រី ៥១៧នាក់) នៅសាលាបឋមសិក្សា បណ្ឌិតស៊ាងប៊ុនលាង ហ៊ុនប៊ុនធឿន (ចុងកោះសូទិន) ,សាលាបឋមសិក្សា ក្សេរ ,សាលាបឋមសិក្សា បារាយណ៍ ,អនុវិទ្យាល័យ បារាយណ៍ ,សាលាបឋមសិក្សា វល្លិសរ ។
នៅចុងកម្មវិធីអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមការងារបានបន្តផ្សព្វផ្សាយ និងសំណូមពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសូមជួយជម្រាបបន្ត ដោយស្នើដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ សូមកុំចាក់ដីខ្ពស់ជាងផ្លូវដោយមិនមានប្រព័ន្ធរំដោះទឹក និងកុំលុបលូ មានស្រាប់តាមបណ្តោយផ្លូវ។