![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 11 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម នួន ពេជ្រនិមិត្ត បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្ដម នួន ពេជ្រនិមិត្ត បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង 2 photo 2024 04 27 05 32 43 3](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-27_05-32-43-3-1000x750.jpg)
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ សែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកមេភូមិ លោកមេឃុំ និងបងប្អូនប្រជាពលរដ្ឋនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពប្រភពទឹកនៅភូមិឃុំក្ដុលសែនជ័យ ឯកឧត្ដមរដ្ឋលេខាធិការ ក៏ធ្វើដំណើរបន្តចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពស្រះសហគមន៍ និងអណ្តូងទឹកជូនប្រជាពលរដ្ឋ ហើយពិនិត្យឃើញថា ស្រះសហគមន៍មានការរីងទឹក បណ្តាលឲ្យខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងអណ្តូងទឹកមានការរីងស្ងួត ដែលបណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួលនោះ។
ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ដល់ក្រុមការងារបច្ចេកទេសមន្ទីរឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងស្វែងរកប្រភពទឹកដើម្បីចែកជូនប្រជាពលរដ្ឋបន្ទាន់ក្នុងស្ថានភាពដែលពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។