![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 14 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ក្រុមការងារជំនាញបច្ចេកទេសទឹកស្អាត និងអនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ពីការខ្វះខាតទឹក តាមមូលដ្ឋាន ខេត្តកំពង់ស្ពឺ
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ
![ក្រុមការងារជំនាញបច្ចេកទេសទឹកស្អាត និងអនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ពីការខ្វះខាតទឹក តាមមូលដ្ឋាន ខេត្តកំពង់ស្ពឺ 2 photo 2024 04 26 17 48 11](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-26_17-48-11-1000x866.jpg)
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារជំនាញបច្ចេកទេសទឹកស្អាត និងអនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ពីការខ្វះខាតទឹក តាមមូលដ្ឋាន ដើម្បីមន្ទីរងាយស្រួលក្នុងការ ជួយអន្តរាគមន៍ បានចំនួន ៨ ស្រុក ក្រុង មាន៖ ក្រុងច្បារមន ក្រុងឧដុង្គម៉ែជ៍យ ស្រុកសាមគ្គីមុនីជ៍យ ស្រុកគងពិសី ស្រុកសំរោងទង ស្រុកឱរ៉ាល់ និងស្រុកថ្ពង ដោយឡែកបន្ទាប់ពីបានចុះពិនិត្យរួចរាល់ហើយនោះ ក្រុមការងារសូមបញ្ចាក់បន្ថែមទៀតថានៅតំបន់ទាំងអស់នេះ នៅមិនទាន់មានការខ្វះខាត ទឹកធ្ងន់ធ្ងរនៅឡើយទេ។
មួយវិញទៀត ក្រុមការងារបច្ចេកទេសមន្ទីរ បាននិងកំពុងចុះ ខួងអណ្ដួង និងជួសជុល អណ្ដូងស្នប់ជូនពលរដ្ឋផងដែរ។ សម្រាប់ថ្ងៃនេះ ក្រុមការងារបច្ចេកទេសមន្ទីរ បានខួងអណ្តូងមួយកន្លែង នៅភូមិក្រាំងស្វាយធំ ឃុំប្រាំបីមុំ ស្រុកថ្ពង។ ដែលបានសហការជាមួយរដ្ឋបាលស្រុកថ្ពង ជួសជុលអណ្ដូងស្នប់មួយកន្លែង នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង។ ហើយនឹងបន្តការងារនេះ ជាបន្តបន្ទាប់ទៀត ដោយឡែកនាល្ងាចនេះ(ម៉ោងប្រមាណ ២និង ៣០នាទី) មានភ្លៀងធ្លាក់ នៅក្រុងច្បារមន និងផ្នែកខ្លះនៃស្រុកសំរោងទង។