លោកជំទាវ ម៉ាត់ ម៉ារ៉ា រួមជាមួយលោកជំទាវ ជាថ្នាក់ដឹកនាំស្ត្រី នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ជាថ្នាក់ដឹកនាំស្ត្រី នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី ស្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដោយមានសមាសភាពចូលរួមសរុប៦០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត។

ជាកិច្ចចាប់ផ្តើមលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានធ្វើរបាយការណ៍សង្ខេប ក្នុងនោះក៏បានរំលេចអំពីកម្មវិធីអភិវឌ្ឍន៍ជនបទបានបង្កើនសេដ្ឋកិច្ចគ្រួសារដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីនិងគ្រួសារតាមរយៈការផ្តល់សេវាសុខភាពបឋម ការអប់រំអនាម័យសហគមន៍ ការសាងសង់បង្គន់អនាម័យ កម្មវិធីទឹកស្អាតជនបទ ការកសាងផ្លូវជនបទ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីឥណទាន។

បន្ទាប់មកសម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍១១ចំណុចដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលគ្រប់ក្រសួងស្ថាប័នជាសមាជិក បន្តយកចិត្តទុកដាក់បង្កើន និងតែងតាំងស្ត្រីគ្រប់រចនាសម្ព័ន្ធ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ