![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 7 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អមដំណើរប្រតិភូអន្តរក្រសួង ចុះពិនិត្យផ្លូវលំ គម្រោងសង្រោះបន្ទាន់
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អមដំណើរប្រតិភូអន្តរក្រសួង ចុះពិនិត្យផ្លូវលំ គម្រោងសង្រោះបន្ទាន់ 2 photo 2024 04 26 10 05 21](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-26_10-05-21-1000x750.jpg)
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អមដំណើរប្រតិភូអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានផ្លូវលំ ចុះពិនិត្យផ្លូវលំ គម្រោងសង្រ្គោះបន្ទាន់ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីសំណាក់ លោក គុយ វុទ្ទី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ឈុន សុភា អនុប្រធាននាយកដ្ឋានផ្លូវលំ ក្រសួងអភិវឌ្ឍន៍ជនបទ លោក មាន រ៉ាវុធ ប្រធានការិយាល័យផ្លូវលំ ចុះពិនិត្យលើការងារបានជួសជុលគម្រោងបន្ទាន់ផ្លវលំជនបទមួយខ្សែប្រវែង ១៣ ៣០០ម ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បន្ទាប់មកក្រុមការងារអន្តរក្រសួងបានបន្តដំណើរទៅចុះពិនិត្យខ្សែផ្លូវគម្រោងផែនការបន្ទាន់នៅឃុំ ស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាគម្រោងផែនការឆ្នាំបន្ទាប់២០២៤ ប្រវែង ១០០០ម ជំហានទីមួយ។