
ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (TWG-FSN)
- ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី ប៊ុត វីរីយា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (TWG-FSN) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្ដី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា រួមមានអង្គការ FAO, ADB, WB, UNICEF និងអង្គការ Plan និងអង្គការជាតិ-អន្តរជាតិមួយចំនួនទៀត សរុបប្រមាណ ៨៥នាក់។
កិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃនូវការអនុវត្តសកម្មភាពនានារបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រុមការងារសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភតាមបណ្តាខេត្តនានា ព្រមទាំងបណ្តាអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាក្នុងរយៈពេលកន្លងមក៕