មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដឹកនាំក្រុមការងារជំនាញការិយាល័យផ្គត់ផ្គង់ទឹកស្អាតជនបទ ចុះបើកវគ្គបណ្តុះបណ្តាលស្ដីពី ការប្រមូលទិន្នន័យ និងការគូសផែនទីផ្គត់ផ្គង់ទឹកស្អាតជនបទ

ចែលរំលែក
photo 2024 04 23 08 55 02

ខេត្តកណ្តាល៖ នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញការិយាល័យផ្គត់ផ្គង់ទឹកស្អាតជនបទ បានចុះបើកវគ្គបណ្តុះបណ្តាលស្ដីពី ការប្រមូលទិន្នន័យ និងការគូសផែនទីផ្គត់ផ្គង់ទឹកស្អាតជនបទ នៅឃុំកោះធំ”ខ” ស្រុកកោះធំ ខេត្តកណ្តាល។

 

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ស្រ៊ាង ម៉េងលី នាយករងរដ្ឋបាលស្រុកកោះធំ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលស្រុកកោះធំ លោកមេឃុំកោះធំ “ខ” សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ និងជំនួយការភូមិ សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ១០នាក់

 

គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មានចំណេះដឹងលើការងារគូសផែនទីប្រភពទឹក និងការប្រមូលទិន្នន័យទឹកស្អាតប្រកបដោយភាពត្រឹមត្រូវ និងជាក់លាក់ សម្រាប់គ្រប់គ្រងលើការងារផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងការចូលរួមចំណែកការកែលម្អសុខភាព និងលក្ខខណ្ឌរស់នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។

 

ជាលទ្ធផលក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើនេះ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទបានចែកសម្ភារៈជូនដល់រដ្ឋបាលឃុំ និងភូមិនូវសម្ភារៈមួយចំនួនដូចជា៖ សៀវភៅប្រមូលទិន្នន័យទឹកស្អាតជនបទ ផ្ទាំងកៅស៊ូសម្រាប់គូសផែនទីទឹកស្អាត ហ្វឺត ខ្មៅដៃ បន្ទាត់ ទឹកលុប ក្រដាសផ្ទៀងធំ សម្រាប់រដ្ឋបាលឃុំ និងភូមិយកទៅប្រើប្រាស់គូសផែនទីទឹកស្អាត និងប្រមូលទិន្នន័យការងារទឹកស្អាតជនបទ។

 

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅដោយរលូន និងមានកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទស្នាលបំផុត៕

photo 2024 04 23 08 54 47photo 2024 04 23 08 54 53photo 2024 04 23 08 55 02photo 2024 04 23 13 30 45photo 2024 04 23 13 31 11 2photo 2024 04 23 13 31 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ