សេចក្តីណែនាំ ស្តីពីការត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ
១ ម៉ោងមុន ថ្ងៃទី១៨ ខែកញ្ញា ២០២៤
ខេត្តស្ទឹងត្រែង÷នារសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងស្រះទឹក អណ្តូងទឹក នៅតាមខ្នងផ្ទះ សាលា រៀន និងវិធានការចាំ បាច់ព្រមទាំងផ្តល់នូវកិច្ចអន្តរាគមន៍បន្ទាន់ក្នុង ករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ដើម្បីឆ្លើយតបទៅនឹងការខ្វះ ខាតទឹកប្រើប្រាស់និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សូមបញ្ចាក់ផងដែរថាចំពោះ ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅអាចប្រើបានជាប្រចាំមិនទាន់មានការខ្វះខាតទឹកនៅឡើយទេ។