
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF
១៣ ម៉ោងមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមជាមួយសហការី និងសមាជិកក្រុមប្រឹក្សាឃុំ បានចុះពិនិត្យស្ថានភាពស្រះទឹកសហគមន៍ស្ថិតនៅក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឃុំបឹងបត់កណ្តោល មានភូមិសរុបចំនួន ១៣ភូមិ ហើយប្រជាពលរដ្ឋទូទៅគឺអាស្រ័យផលប្រើប្រាស់ទឹកស្រះសហគមន៍នៅទូទាំងឃុំនៅរដូវប្រាំង ព្រោះដោយសារតែភូមិសាស្រ្តក្នុងឃុំនេះ គឺមិនមានប្រភពទឹកក្រោមដីសម្រាប់ប្រើប្រាស់ឡើយ ហើយកន្លងមកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក៏បានផ្តល់ និងធ្វើការខួងអណ្តូងរហូតដល់ជម្រៅ ១៨០ម៉ែត្រ ផងដែរ៕