ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកសំរោង និងស្រុកត្រាំង ខេត្តតាកែវ

ចែលរំលែក
photo 2024 04 23 19 05 23 3

ខេត្តតាកែវ៖ នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូរួមមានឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គយករងបច្ចេកទេស និងមន្ដ្រីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង និងស្រុកត្រាំង ខេត្តតាកែវ។

 

នាពេលព្រឹក គណៈប្រតិភូ ដឹកនាំដោយឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានចុះពិនិត្យស្ថានភាពសហគមន៍ផលិតទឹកស្អាតបឹងអមតៈ ដែលរីងស្ងួត ស្ថិតនៅក្នុងភូមិបឹង ឃុំខ្វាវ និងបានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋចំនួន ៥៣១គ្រួសារ ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងបានចុះពិនិត្យការជួសជុលអណ្តូងទឹក ១កន្លែង និងស្រះទឹកសហគមន៍ ១កន្លែង ទំហំ ៣០ម៉ែត្រ គុណនឹង ៧៥ម៉ែត្រ នៅក្នុងភូមិខ្វាវ និងភូមិអូរ ឃុំខ្វាវ ស្រុកសំរោង។ បន្ទាប់មក គណៈប្រតិភូបានបន្តចុះពិនិត្យស្ថានភាពស្ថានីយ៍ផលិតទឹកស្អាតបត់រការ ស្ថិតនៅឃុំសំរោង ស្រុកសំរោង ដែលជាស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតមួយដ៏ធំនៅក្នុងខេត្តតាកែវ ហើយបច្ចុប្បន្នមានភាពរីងស្ងួតស្ទើរតែទាំងស្រុង។ លើសពីនេះ គណៈប្រតិភូបានចុះពិនិត្យនូវស្ថានីយ៍បូមទឹកតេជោ ដែលជាស្ថានីយ៍ដ៏សំខាន់មួយទៀត នៅក្នុងស្រុកទ្រាំង ក៏មានស្ថានភាពរីងស្ងួតស្ទើរតែទាំងស្រុងផងដែរ។

 

នារសៀលថ្ងៃដដែល គណៈប្រតិភូ បានបន្ដចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន ពីរភូមិ ស្មើនឹង ២៤៥គ្រួសារ ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ គឺភូមិព្រៃមៀន និងភូមិរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង និងបានបន្តចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់សហគមន៍មានទំហំ ៥០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ។

 

ក្នុងឱកាសនោះ គណៈប្រតិភូបានប្រគល់ជូនប៊ីដុងស្តុកទឹកដែលមានចំណុះ ៣០លីត្រ ចំនួន ៧៧៦ប៊ីដុង ដែលជាអំណោយដ៏ថ្លៃថ្លាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋចំនួន ៧៧៦គ្រួសារ ក្នុងភូមិទាំងបួនខាងលើ សម្រាប់ប្រើប្រាស់បណ្តោះអាសន្នផងដែរ។

 

សូមបញ្ជាក់ផងដែរថា ៖ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស អាស្រ័យហេតុនេះក្រសួងបានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងផ្តល់កិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា៕

photo 2024 04 23 19 05 11 2photo 2024 04 23 19 05 11 3photo 2024 04 23 19 05 11 4photo 2024 04 23 19 05 11 5photo 2024 04 23 19 05 11photo 2024 04 23 19 05 12 2photo 2024 04 23 19 05 12 3photo 2024 04 23 19 05 12 4photo 2024 04 23 19 05 12 5photo 2024 04 23 19 05 12 6photo 2024 04 23 19 05 12photo 2024 04 23 19 05 20photo 2024 04 23 19 05 23 2photo 2024 04 23 19 05 23 3photo 2024 04 23 19 05 23 4photo 2024 04 23 19 05 23

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ