មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយអាជ្ញាធររដ្ឋបាលសង្កាត់កោះឧកញ៉ាតី រៀបចំកិច្ចប្រជុំដើម្បីចុះសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យជ្រើសរើសភូមិគំរូ ស្ថិតនៅសង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ

ចែលរំលែក
photo 2024 04 22 15 50 53

ខេត្តកណ្តាល៖នៅថ្ងៃចន្ទ ១៤កើត ខែ ចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក សុស សុវណ្ណនី អនុប្រធានមន្ទីរតំណាង លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំក្រុមការងារការិយាល័យជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដោយសហការជាមួយអាជ្ញាធររដ្ឋបាលសង្កាត់កោះឧកញ៉ាតី បានរៀបចំកិច្ចប្រជុំដើម្បីចុះសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យជ្រើសរើសភូមិគំរូ ស្ថិតនៅសង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ នៃការិយាល័យអភិវឌ្ឍន៍សហគមន៍ និងការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លោកចៅសង្កាត់ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ អនុប្រភូមិ ជំនួយការភូមិ ទាំង ៥ភូមិ ក្នុងសង្កាត់កោះឧញ៉ាតី សរុបអ្នកចូលរួម ១៩ នាក់ ស្រី ០៥ នាក់ ។

 

គោលបំណង នៃកិច្ចប្រជុំនេះដើម្បីសិក្សាស្រាវជ្រាវ ស្វែងយល់ពីស្ថានភាពទូទៅ និងសក្កានុពលរបស់ភូមិនីមួយៗ នៅក្នុងសង្កាត់ ដើម្បីឆ្លើយតប និងស្របតាមសូចនាករភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រុមការងារមន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះផ្ទៀងផ្ទាត់ជាក់ស្តែង ដោយភ្ជាប់ជាមួយនូវកម្រងបញ្ជីសំណួរសាកល្បង ដើម្បីធ្វើការកំណត់លក្ខណៈសម្បតិ្ដភូមិគំរូជាមួយលោក លោកស្រីមេភូមិទាំង៥ ក្នុងសង្កាត់កោះឧញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

 

ជាលទ្ធផលក្រុមការងារបានចុះសម្ភាសន៍ជាមួយមេភូមិទាំង៥ ភូមិ ដោយបានជ្រើសរើសយកចំនួន ០២ភូមិ ធ្វើការសាកល្បងគឺ ភូមិកណ្ដាលកោះ  និងភូមិខ្ពប សង្កាត់កោះឧកញ៉ាតី។ បន្ទាប់មកនៅពេលរសៀលក្រុមការងារបានបន្តចុះសម្ភាសន៍ផ្ទាល់សាកល្បងជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ។

 

ពិធីនេះបានប្រព្រឹត្តទៅដោយរលូន និងមានកិច្ចសហការល្អរវាងអាជ្ញាធរ និងក្រុមការងារជំនាញរបស់មន្ទីរ ជាពិសេសមានការចូលរួមគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

photo 2024 04 22 15 50 51photo 2024 04 22 15 50 53photo 2024 04 22 15 51 09photo 2024 04 22 15 51 27photo 2024 04 22 15 51 32photo 2024 04 22 15 51 33photo 2024 04 22 15 51 34

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ