ឯកឧត្តមបណ្ឌិត សួស គង់ បានដឹកនាំកិច្ចប្រជុំ Kick-off ស្តីពីការចាប់ផ្តើមដំណើរការសិក្សាគ្រោងប្លង់លម្អិត និងគ្រប់គ្រងដំណើរការអនុវត្តសម្រាប់ “គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទប្រកបដោយចីរភាព (SRCIP)” ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអាហរ័ណ-នីហរ័ណរបស់សាធារណរដ្ឋកូរ៉េ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំ Kick-off ជាមួយក្រុមហ៊ុនផ្តល់សេវាទីប្រឹក្សាបច្ចេកទេស  SOOSUNG-YOOSHIN in Sub-Consultant with Es International Consultant Co., Ltd, ក្រុមការងារអនុវត្តគម្រោង (ប្រជុំដោយផ្ទាល់) និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៦ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ស្តីពីការចាប់ផ្តើមដំណើរការសិក្សាគ្រោងប្លង់លម្អិត និងគ្រប់គ្រងដំណើរការអនុវត្តសម្រាប់ “គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទប្រកបដោយចីរភាព (SRCIP)” ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអាហរ័ណ-នីហរ័ណរបស់សាធារណរដ្ឋកូរ៉េ (EDCF Loan No. KHM-31) នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

គម្រោងនេះ នឹងធ្វើការស្ថាបនាស្ពានបេតុង ចំនួន ៤០ កន្លែង នៅខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តកំពង់ឆ្នាំង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ