លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងសិក្ខាសាលា ផ្សព្វផ្សាយជាផ្លូវការ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ នារីរតនៈ ទី៦ (២០២៤-២០២៨)

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០កិ ខែមេសា ឆ្នាំ២០២៤ នៅសណ្នាគារ Sun&Moon លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងកញ្ញា ហុឹម សុមុនី អនុប្រធាននាយកដ្នានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមក្នុងសិក្ខាសាលា ផ្សព្វផ្សាយជាផ្លូវការ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ នារីរតនៈ ទី៦ (២០២៤-២០២៨)។

 

ជាកិច្ចចាប់ផ្តើមលោកជំទាវ គឹម សុីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារីបានធ្វើរបាយការណ៏សង្ខេបអំពីដំណើរការតាក់តែងផែនការយុទ្ធសាស្ត្រនារីរតនៈ។

 

បន្ទាប់ពីចំណាប់អារម្មរបស់លោកជំទាវ តំណាងស្ថានទូត អូស្ត្រាលី រួចមកលោកជំទាវ  កត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្ក្រសួងកិច្ចការនារី  បានថ្លែងសន្ទរកថាបើកសិក្ខាសាលា ផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ នារីរតនៈ ទី៦ ។

 

អង្គសិក្ខាសាលា ក៏បានធ្វើបទបង្ហាញដោយសង្ខេបអំពីផែនការយុទ្ធសាស្ត្រនារីរតនៈ ៥ឆ្នាំ (២០២៤-២០២៨) និងបានធ្វើការពិភាក្សាយ៉ាងផុលផុសលើផ្នែកទាំង៣ រួមមាន ៖

 

ផ្នែកទី១- ស្តីពី ការប្តេជ្ញាចិត្ត និងបណ្តុះសន្ទុះចិត្តរួមគ្នាអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈ ទី៦ ប្រកបដោយប្រសិទ្ធភាព នៅក្នុងយុគសមយ័ឌីជីថល។

 

ផ្នែកទី២- ស្តីពី ការរួមគ្នាអនុវត្តផែនការនារីរតនៈទី៦ ប្រកបដោយប្រសិទ្ធភាព (ដោយផ្តោតទៅលើការលើកកម្ពស់សុខុមាលភាពសម្រាប់ស្ត្រី និងក្មេងស្រី សីលធម៌សង្គម និងកិច្ចការពារផ្លូវច្បាប់)

 

ផ្នែកទី៣- ស្តីពី ការរួមគ្នាអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈ ទី៦ ប្រកបដោយប្រសិទ្ធភាព(ដោយផ្ដោតទៅលើក្របខ័ណ្ឌបព្រ្ជាបយេនឌរ័លើអភិក្រមបរិវត្តកម្មយេនឌរ័ ) និងការបង្កើនភាពអង់អាចផ្នែកសេដ្នកិច្ចដល់ស្ត្រី និងបម្រែបម្រួលអាកាសធាតុ ។

 

សូមបញ្ជាក់ថា ៖ នៅក្នុងសិក្ខាសាលានេះមានវគ្មិនកិត្តិយសដូចជា លោកំទាវ គឹម សុីផាត់ តំណាងក្រសួងកិច្ចការនារី  តំណាងគណកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាង UNDP តំណាង CARDI តំណាងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តំណាងនាយកដ្នានការពារផ្លូវច្បាប់ក្រសួងកិច្ចការនារី តំណាងក្រសួងមហាផ្ទៃ នាយកដ្នានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស តំណាងក្រសួងសុខាភិបាល តំណាងរដ្ឋបាលខេត្តកំពង់ចាម តំណាង អង្គការភ្លែនអន្តរជាតិកម្ពុជា តំណាងអគ្គនាយកដ្នានសមភាពយេនឌរ័ និងអភិវឌ្ឍន៏សេដ្នកិច្ចក្រសួងកិច្ចការនារី តំណាង UN WOMEN តំណាង OXFAM តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងតំណាងស្ត្រី និងក្មេងស្រីអ្នកទទួលផលពីអង្គការភ្លែនអន្តរជាតិ។

 

អង្គសិក្ខាសាលាត្រូវបានប្រារព្វពិធីបានបិទដោយលោកជំទាវ គឹម សុីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី  ប្រកបដោយផ្លែផ្កា និងបរិយាកាសរីករាយស្និទ្ធស្នាល ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ