ឯកឧត្តម ម៉ា សុវណ្ណា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំប្រតិបត្តិ និងផែនការជាតិអភិវឌ្ឍន៍ហិរញ្ញប្បទានសាធារណៈសម្រាប់វិស័យអនាម័យ
- ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តហិរញ្ញប្បទានសាធារណៈសម្រាប់វិស័យអនាម័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំប្រតិបត្តិ និងផែនការជាតិអភិវឌ្ឍន៍ហិរញ្ញប្បទានសាធារណៈសម្រាប់វិស័យអនាម័យ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ២ ដោយមានការចូលរួមពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងអង្គការ UNICEF និងអង្គការ NGOs និងជំនាញការ IRC សរុបប្រមាណ២០នាក់។
អង្គប្រជុំបានផ្តោតសំខាន់លើយុទ្ធសាស្រ្ត ១៥ចំនុច ដែលជំនាញការ IRC បានរកឃើញ គម្លាតហិរញ្ញប្បទានចន្លោះពី ៥២លានដុល្លារអាមេរិក ដល់ ១៤៩លានដុល្លារអាមេរិក ដល់ក្នុង ១ឆ្នាំ ដែលអាចរកបានពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដែលពាក់ព័ន្ធនឹងការបញ្ចេញកាកសំណល់ពុល ការបង់ពន្ធលើការប្រមូលសំរាម និងកាកសំណល់រាវ ។ល។ ដែលជាជម្រើសយុទ្ធសាស្រ្តយកមកពិភាក្សា ពិសេសគឺការបង្កើនថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។
ក្នុងកិច្ចពិភាក្សា បានឯកភាពស្នើសុំ ក.ស.ហ.វ បង្កើត Budget Code ( មាតិកាថវិកា) សម្រាប់វិស័យអនាម័យដើម្បីអាចបង្កើនកញ្ចប់ថវិកានិងប្រើប្រាស់ថវិកានៅតាមថ្នាក់ក្រោមជាតិបានផងដែរ៕