ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង  ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២០៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកជុំ ចំរើន អនុប្រធានាយកដ្ឋានផែនការ និងទំនាក់ទមនងសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញពាក់ព័ន្ធមកពី១៨ស្ថាប័នជាតិ សរុប ចំនួន ៥៥រូប។

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសេចក្តីសម្រេចចិត្តលើការដាក់បញ្ចូលធាតុចូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងចំគោលដៅ ទៅក្នុងសេចក្តីថ្លែងការណ៍រួម (Joint Statement) ក្នុងឱកាស សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ នៅខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

 

ជាលទ្ធផលនៃកិច្ចប្រជុំបានឯកភាពគ្នាទាំង លើសេចក្ដីព្រាងធាតុចូលដែលបានពិភាក្សាគ្នាយ៉ាងផុលផុសក្នុងកិច្ចប្រជុំនេះ៕

 

កិច្ចប្រជុំបានបញ្ចប់ដោយផ្លែផ្កា និងប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ