លោកលន់ សាយតេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គការទស្សនពិភពលោក ដើម្បីពន្លឿនការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
- ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោកលន់ សាយតេង ប្រធាននាយកដ្ឋានសុខភាពជនបទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់នាយកដ្ឋាន សហការជាមួយ លោក ជា យុទ្ធធារុណ ប្រធានមន្ទីរ និងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងក្រុមការងាររបស់អង្គការទស្សនៈពិភពលោក សរុប ១១រូប ។
កិច្ចប្រជុំពិភាក្សាមានគោលបំណង ដើម្បីពន្លឿនការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅសាលប្រជុំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សានេះរួចមកដោយទទួលលទ្ធផលរួមមាន៖ អង្គប្រជុំបានឯកភាពរៀបចំផែនការរួមគ្នា ដើម្បីជម្រុញការប្រកាសខេត្តបន្ទាយមានជ័យជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៤~២០២៥ ខាងមុខនេះឱ្យខានតែបាន ។ ដោយឡែកដើម្បីសម្រេចផែនការនេះមន្ទីរត្រូវសហការជាមួយអង្គការទស្សនៈពិភពលោក និងរដ្ឋបាលខេត្តរៀបចំសិក្ខាសាលាពេញមួយថ្ងៃនៅដើមខែឧសភា ខាងមុខនេះ រៀបចំនៅក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយត្រូវអញ្ជើញគ្រប់សមាសភាពពាក់ព័ន្ធចូលរួម ។
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់ដោយភាពជោគជ័យ និងមានភាពស្និទ្ធស្នាលបំផុត។