ឯកឧត្ដម ហាប់ អូម៉ាលី នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋខ្វះខាតនៅខេត្តប៉ៃលិន

ចែលរំលែក
photo 2024 04 05 10 33 20

ប៉ៃលិន ៖ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា  ឆ្នាំ២០២៤ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកអំណោយរបស់ប្រទេសអារាប់កាតា តាមរយៈ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទៅចែកជូនបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតចំនួន ១៦០គ្រួសារ និងអំណោយរបស់ ឯកឧត្ដមផ្ទាល់ចំនួន ១០គ្រួសារសរុប ១៧០គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅខេត្តនៅប៉ៃលិន រួមមានក្រុងប៉ៃលិនចំនួន ១៤០គ្រួសារ និងស្រុកសាលាក្រៅចំនួន ៣០ គ្រួសារ ។

 

ពិធីនេះមានការចូលរួមពីលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន អភិបាល នៃគណៈអភិបាលរងក្រុងប៉ៃលិន អភិបាលរងស្រុកសាលាក្រៅ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ចៅសង្កាត់ មេឃុំផងដែរ ៕

photo 2024 04 05 08 57 55photo 2024 04 05 10 33 20photo 2024 04 05 11 49 52 2photo 2024 04 05 11 49 52photo 2024 04 05 11 50 01

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ