ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំក្រុមការងារចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យ “ភូមិគំរូ”នៅភូមិចំនួន៣ ក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក្រោមការសម្របសម្រួលដោយលោក ចិន ចឹម អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ  និងការិយាល័យពាក់ព័ន្ធ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) បានដឹកនាំក្រុមការងារចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យ “ភូមិគំរូ”នៅភូមិត្រពាំងប្រិយ៍ ភូមិត្រោកវែង និងភូមិព្រៃរំដូល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។  ការចុះវាយតម្លៃនេះមានគោលបំណង ដើម្បីចាត់ចំណាត់ថ្នាក់ភូមិ និងពិនិត្យវឌ្ឍនភាពនៃការរីកចម្រើនរបស់ភូមិ ព្រមទាំងស្វែងពីការរស់នៅនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិនីមួយៗ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ