លោក អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ចូលរួមវេទិកាស្តីពី “ ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារសម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយ”
- ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បត៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារកាបូឌីយ៉ាណា លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទលោក ព្រហ្ម ប៉ូលីម អនុប្រធានការិយាល័យ បានចូលរួមវេទិកាស្តីពី “ ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារសម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយ” ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភណ័នារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ។
ពិធីនេះក៏មានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានកម្មវិធីអាហារូបត្ថម្ភជាតិ លោក យី គឹមថាន អនុប្រធានអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា មជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក មជ្ឈមមណ្ឌលជាតិលើកកម្ពស់សុខភាព ប្រធាន និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ស្ទឹងត្រែង រតនៈគិរី តំណាងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហពន្ធ័អាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការ UNICEF តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ តំណាងកុមារ និង យុវជន ខេត្ត រាជធានី មកពីខេត្តស្ទឹងត្រែង និងរតនៈគិរី ព្រមទាំងអង្គការដៃគូរជាច្រើនទៀតសរុបចំនួន ៦៣នាក់ ស្រី ២៨នាក់ ។
សិក្ខាសាលានេះ បានរៀបចំឡើងដោយអង្គការ plan International កម្ពុជាក្នុងគោលបំណងដូចខាងក្រោមនេះ ៖
១- ដើម្បីចែករំលែកជាមួយភាគីពាក់ពន្ធ័ស្តីពីបទពិសោធន៍ របកគំហើញ និង អនុសាសន៍នៃការអនុវត្តគម្រោងសមាហរណកម្មអាហារូបត្ថម្ភរបស់អង្គការ plan International កម្ពុជា ។
២- ដើម្បីផ្តល់នូវអនុសាសន៍ដែលជាជម្រើសក្នុងការរៀបចំគោលនយោបាយឆ្ពោះទៅរកការពន្លឿនវឌ្ឍនភាពលើសូចនាករដៅ២.២.១ ភាពក្រិសក្រិន ( Stunting) និង ចំនុចដៅ២.២.២ ភាពស្គមស្គាំង (Wasting) ។
ជាលទ្ធផលអង្គសិក្ខាសាលាបានទទួលដូចខាងក្រោម៖
១- ភាគីពាក់ពន្ធ័ទទួលបានឱកាសរៀនសូត្រពីបទពិសោធន៍ របកគំហើញ និង អនុសាសន៍នៃការអនុវត្តគម្រោងសមាហរណកម្មអាហារូបត្ថម្ភរបស់អង្គការ plan International កម្ពុជា។
២- ភាគីពាក់ពន្ធ័មានឱកាសផ្តល់នូវអនុសាសន៍ដែលជាជម្រើសក្នុងការរៀបចំគោលនយោបាយឆ្ពោះទៅរកការពន្លឿនវឌ្ឍនភាពលើសូចនាករដៅ២.២.១ ភាពក្រិសក្រិន ( Stunting) និង ចំនុចដៅ២.២.២ ភាពស្គមស្គាំង (Wasting) ។
៣- លទ្ធផល បទពិសោធន៍ ឧត្តមានុវត្តន៍ នៃការអនុវត្តគម្រោងលើកកម្ពស់អាហារូបត្ថម្ភ របស់អង្គការ Plan International ។
៤- ្រកុមការងារត្រួតពិនិត្យ និងវាយតំលៃនៃអង្គការ plan International កម្ពុជាបានបង្ហាញការសិក្សាមួយនៃគម្រោងទាំង៣គឺគម្រោងកុមាររុងរឿង គម្រោង ១ ០០០ថ្ងៃដំបូង និងគម្រោងលើកកម្ពស់អាហារូបត្ថម្ភ៕