
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF
៧ ម៉ោងមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និង លោក ផេង សំបូរ ប្រធាននាយកដ្ឋាន បានចូលរួមពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ « កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» នៅទីស្ដីការក្រសួងមហាផ្ទៃក្រោមអធិបតីឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕