![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 8 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោង SAAMBAT
- ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោង SAAMBAT 2 photo 2024 04 01 18 54 37](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-01_18-54-37-1000x606.jpg)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោង SAAMBAT នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគសហភាពអឺរ៉ុប (EIB)។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង, ក្រុមការងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ (សមាសភាពទី១), ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សមាសភាពទី២), IFAD, EIB, ក្រុមការងារទីប្រឹក្សាគម្រោង (SP1) មានវត្តមានដោយផ្ទាល់ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គម្រោង SAAMBAT មានដំណើរយ៉ាងល្អ ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ហើយកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង បន្ទាប់ពីក្រុមបេសកកម្មបានបំពេញបេសកកម្មគាំទ្រការអនុវត្តគម្រោង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រជុំត្រួតពិនិត្យ ពិភាក្សាតាមសមាសភាគនីមួយៗរបស់គម្រោង, ការចុះពិនិត្យមើលវឌ្ឍនភាព និងដំណើរការស្ថាបនាផ្លូវ, ការជួបប្រជុំជាមួយសហគមន៍ជាអ្នកទទួលផលគម្រោង និងការពិនិត្យលើដំណើរការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ដថា បេសកកម្មគាំទ្រ និងកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អង្គភាពអនុវត្តគម្រោងទាំងពីរសមាសភាពក្នុងការពិភាក្សា លើបញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងការដាក់ចេញផែនការសកម្មភាពរួមគ្នា ដើម្បីពន្លឿនសកម្មភាពអនុវត្តគម្រោងឱ្យមានដំណើរការបានរលូនតាមផែនការ៕
00