ឯកឧត្តម ឌី ឡាំថា អញ្ជើញចូលរួមពិធីបើកកម្មវិធីផ្លាស់ប្ដូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិវិនិយោគអាកាសធាតុ
- ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ លោក សេង អៀមហ៊រ និងលោកសេង រដ្ឋធា បានចូលរួមពិធីបើកកម្មវិធីផ្លាស់ប្ដូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិវិនិយោគអាកាសធាតុសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិអាកាសធាតុ និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមសហអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត័្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសាមោ (Samao) ដោយមានការចូលរួមពីតំណាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុប ២០០ នាក់។
14