ឯកឧត្តម ជ្រាយ ប៉ុម ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសចិនមកពីមជ្ឈមណ្ឌលកាត់បន្ថយភាពក្រីក្រអន្តរជាតិចិន(IPRCC) នៃសាធារណរដ្ឋប្រជាមានិតចិន

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្ដម គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ព្រមទាំងមន្ត្រីរាជការចំនួន ៣រូបទៀត

បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសចិនចំនួន ៦រូប មកពីមជ្ឈមណ្ឌលកាត់បន្ថយភាពក្រីក្រអន្តរជាតិចិន(IPRCC) នៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានចុះបំពេញបេសកកម្មអស់រយៈពេល ០៨ថ្ងៃ ដោយផ្ទាល់ជាមួយក្រុមការងារកម្ពុជា-ចិនន នៅភូមិគោលដៅទាំងបី ក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាពេលពេលកន្លងមក។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ៖

 

១.ធ្វើបទបង្ហាញពីលទ្ធផលនៃការចុះសិក្សាពី សមិទ្ធិលទ្ធភាពរបស់គម្រោងកាត់បន្ថយភាពក្រីក្រ ជំហានទ២ នៅក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

 

២.សិក្សាសមិទ្ធិលទ្ធភាពនេះក៏មានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅក្នុងភូមិគោលដៅ ចំនួន ៣ រួមមាន ៖ ភូមិត្បែង ភូមិប៉ាហ៊ី និងភូមិបំពង់ផ្ចឹក ដោយផ្អែកលើយន្តការបោះឆ្នោតជ្រើសរើស ។

 

៣.ពិភាក្សាពីកិច្ចសហការគាំទ្របន្តដល់ការកាត់បន្ថយភាពក្រីក្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

 

ជាលទ្ធផលអង្គប្រជុំសម្រេចបានដូចខាងក្រោមនេះ ៖

– ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជនបទ

– ការកែលម្អស្ថានភាពរស់នៅ

– ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

– ការគ្រប់គ្រងគម្រោង

 

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី និងបាន

លើកឡើងពីតួនាទីដ៏សំខាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការកាត់បន្ថយភាពក្រីក្រនៅទីជនបទ៕

12

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ