ឯកឧត្តម គុយ ឆាយ បានចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប១៥ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងខួប១០ឆ្នាំនៃការបង្កើតសាខាសមាគម

ខេត្តសៀមរាប៖ នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ បានចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប១៥ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងខួប១០ឆ្នាំនៃការបង្កើតសាខាសមាគម ខេត្តសៀមរាប នៅសណ្នាគារបាយ័នអេរ៉ា(Bayon Era)ខេត្តសៀមរាប ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឩបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ  ដែលមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ន ពាក់ព័ន្ធនានា គណ:អភិបាលខេត្ត ប្រធាន អនុប្រធាន សមាគម និងក្រុមប្រឹក្សាសមាគម សរុបចំនួន ១៨៥ នាក់។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឩបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានថ្លែងសុន្ទរកថាអបអរសាទរ និងលើកឡើងអំពីប្រវត្តិ និងអត្ថប្រយោជន៍នៃការបង្កើតសមាគមនេះឡើងជូនដល់អង្គពិធី ព្រមទាំងបានប្រកាសទទួលស្គាល់ប្រធាន និងក្រុមប្រឹក្សាភិបាលសមាគមសាខាខេត្ត ផងដែរ។

Share your thoughts