មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស ឆ្នាំ២០២៤ និងលើកទិសដៅបន្ដ ក្រោមការដឹកនាំរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ និងមានការចូលរួមពីមន្រ្ដីរាជការទាំងអស់នៃមន្ទីរ

ចែលរំលែក

ខេត្ដបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៤រោចខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស ឆ្នាំ២០២៤ និងលើកទិសដៅបន្ដ ក្រោមការដឹកនាំរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ និងមានការចូលរួមពីមន្រ្ដីរាជការទាំងអស់នៃមន្ទីរ សរុបចំនួន ២៤នាក់ ស្រី ០៦នាក់ ។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖

-ធ្វើបទបង្ហាញនូវលទ្ធផល សកម្មភាពការងារ ដែលបានអនុវត្ដរបស់ការិយាល័យជំនាញ

-លើកទិសដៅការងារបន្ដរបស់ការិយាល័យជំនាញ

-សំណូមពរផ្សេងៗ

 

ជាកិច្ចចាប់ផ្ដើម លោក ជា យុទ្ធារុណ ប្រធានមន្ទីរ និងជាប្រធានអង្គប្រជុំ បានឲ្យ លោក លោកស្រី ប្រធានការិយាល័យ រាយការណ៍ពីលទ្ធផលបូកសរុបការងាររបស់ការិយាល័យជំនាញូជូនដល់ សមាជិក សមាជិកា នៃអង្គប្រជុំ។

 

បន្ទាប់ពីស្ដាប់ និងពិនិត្យ ការរាយការណ៍រួចមក លោកប្រធានមន្ទីរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្ដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្ដការងារសម្រេចបានដ៏ប្រសើរ។ ទោះជាយ៉ាងនេះ ពិតមែន ក៏យើងនៅមានចំណុចខ្វះខាតមួយចំនួនតូច ដែលមន្រ្ដីយើង ត្រូវពង្រឹង និងកែតម្រូវឲ្យមានភាពប្រសើរឡើងវិញ។

 

លោកប្រធានមន្ទីរ បានមានប្រសាសន៍បន្ថែម ពាក់ព័ន្ធនឹងកិច្ចការងារបន្ដរបស់ការិយាល័យស្របតាមផែនការសកម្មភាព ក្នុងគោលដៅបង្កើនការអនុវត្ដការងារបានទាន់ពេលវេលាតាមផែនការសកម្មភាពប្រចាំឆ្នាំឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

 

ជាកិច្ចបន្ទាប់ទៀត លោកប្រធានមន្ទីរ បានឲ្យ លោក លោកស្រី អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្រ្ដីទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងការបំពេញការងារស្របតាមការកំណត់នៃច្បាប់ធរមានម្យ៉ាងទៀត ត្រូវពង្រឹងបន្ថែមលើអក្ខរាវិរុទ្ធឱ្យមានភាពត្រឹមត្រូវស្របតាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត និងការសរសេររបាយការណ៍ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ ដែលក្រសួងបានកំណត់។ ជាងនេះទៀត សាមគ្គីភាពផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសហការគ្នា ជាកត្ដាសំខាន់ និងចាំបាច់បំផុត សម្រាប់អង្គភាព ដូចនេះ មន្រ្ដីយើងត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួនបន្ដទៀត។

 

ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានថ្លែអំណរគុណ សមាជិក សមាជិកា ដែលបានយកចិត្ដទុកដាក់លើកិច្ចការងារប្រជុំឲ្យប្រកបបានជាលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ