ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាអធិបតីក្នុងពិធី”ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយ” ចំនួន២សហគមន៍  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមសួន សេរីរដ្ឋា រដ្ឋលេខាធិការ, ឯកឧត្ដម សុង សុផល អនុរដ្ឋលេខាធិការ, លោកស្រី នួន មុនីចិន្ដ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច, លោកស្រីតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់  ស្ថិតនៅភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ចែលរំលែក
photo 2024 03 27 12 00 01

ខេត្តកំពង់ធំ÷ ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាអធិបតីក្នុងពិធី”ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយ” ចំនួន២សហគមន៍  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមសួន សេរីរដ្ឋា រដ្ឋលេខាធិការ, ឯកឧត្ដម សុង សុផល អនុរដ្ឋលេខាធិការ, លោកស្រី នួន មុនីចិន្ដ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច, លោកស្រីតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់  ស្ថិតនៅភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានពាំនាំនូវ ការផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរអំពីសុខទុក្ខបងប្អូនសហគមន៍ជនជាតិភាគតិចជានិច្ច ។ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយមានគោលបំណង ក្នុងគោលនយោបាយចំនួន០២គី÷ ទី១. ជំរុញបង្កើតប្រាក់ចំណូលតាមគ្រួសារនៅជនបទ និងទី២. លើកកម្ពស់សុខុមាលភាពប្រជាជនជនបទ។

 

ពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណ ប្រារព្ធឡើងក្នុងគោលបំណងដូចខាងក្រោម÷

-ផ្សាព្វផ្សាយ និងអបអរសាទរជាមួយសហគមន៍ជនជាតិដើមភាគតិច ក្នុងការទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ពីក្រសួងអភិវឌ្ឍន៍ជនបទ

-បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនជនជាតិដើមភាគតិច ពិសេសថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ

-ជំរុញ និងលើកទឹកចិត្តដល់សហគមន៍ជនជាតិដើមភាគតិចដទៃទៀត ក្នុងការស្នើសុំទទួល ស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ពីក្រសួងអភិវឌ្ឍន៍ជនបទ

-ពិនិត្យការអនុវត្តល្អរបស់សហគមន៍ជនជាតិដើមភាគតិច ដើម្បីឈានទៅរកការបង្កើតសហគមន៍ ជនជាតិដើមភាគតិចគំរូ។

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត។

photo 2024 03 27 11 56 09photo 2024 03 27 11 56 10photo 2024 03 27 11 56 13photo 2024 03 27 11 56 14photo 2024 03 27 11 56 17photo 2024 03 27 11 56 20photo 2024 03 27 11 56 23photo 2024 03 27 11 56 25photo 2024 03 27 11 59 31photo 2024 03 27 11 59 39photo 2024 03 27 11 59 46photo 2024 03 27 11 59 55photo 2024 03 27 11 59 56photo 2024 03 27 12 00 01

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ